ករណីដែលបង្កឱ្យមានការវឬកញែកពេញបណ្ដាញសង្គម ក្រោយមានការចោទប្រកាន់ថានគរបាលសាលាកំរើក បានឃាត់ខ្លួន បង្ខំ និងដាក់ខ្សែរិតដៃបុរសម្នាក់ ដោយគ្មានភស្តុតាងនិងបង្កឱ្យម្ចាស់ខ្លួន និង គ្រួសារអាម៉ាស ទីបំផុតសាមីខ្លួន បានចេញមកសារភាពនិងទទួលស្គាល់កំហុស ហើយបានបញ្ជាក់ថា គឺជាការភ័ន្តច្រឡំប៉ុណ្ណោះ ។

សូមស្ដាបចម្លើយសារភាពរបស់លោក នូ ចៅបូរិនខាងក្រោម៖ (ដាក់វីដេអូចូល)

នៅក្នងនោះលោក ចៅ បូរិនក៏បានចូលរួមអំពាវនាវបងប្អូនពលរដ្ឋឱ្យចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីរួមគ្នាលុបបំបាត់ឱ្យអស់គ្រឿងញៀនក្នុងសហគមន៍ជាពិសេសចៀសវាងការចែកចាយដំណឹង និងព័ត៌មាន ដែលមិនទាន់បានបញ្ជាក់ជាផ្លូវការព្រោះអាចធ្វើឱ្យប៉ះពាល់ប្រតិបត្តិការ និងស្ថាប័នមានសមត្ថកិច្ច។

សូមរំលឹកឡើងវិញថា ករណីភ័ន្តច្រឡំនេះកើតឡើងដោយសារតែសមត្ថកិច្ចទទួលបានការរាយការណ៍ពីអ្នកជិតខាងសង្ស័យថា លោក នូ ចៅបូរិន ប្រើប្រាស់និងចែកចាយគ្រឿងញៀន ដោយសារតែកន្លងមកបន្ទប់ដែលលោកស្នាក់នៅ ធ្លាប់ជាមុខសញ្ញាចាស់ដែលធ្លាប់ប្រើប្រាស់ទើបសមត្ថកិច្ចចុះប្រតិបត្តិការដល់ទីតាំងនាវេលាម៉ោង១១និង២២នាទីយប់ កាលពីថ្ងៃទី២២ខែមេសា ឆ្នាំ២០២៦៕

Share.