កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម រួមសហការជាមួយនាយកដ្ឋានអធិការកិច្ចជលផល អាជ្ញាធរស្រុកព្រៃឈរ ចុះបង្ក្រាប រុះរើបំផ្លាញឧបករណ៍ល្មើសនេសាទដោយខុសច្បាប់ និងលែងត្រីចម្រុះ១៥គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចស្ទឹងជ្រៅ ក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។




ប្រតិបត្តិការខាងលើដឹកនាំដោយលោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចខាងលើ ដែលប្រើឧបករណ៍ខុសច្បាប់ ។




កម្លាំងធ្វើការរុះរើឧបករណ៍លូស្បៃមុងចំនួន៧មាត់ របាំងស្បៃមុងប្រវែង ២២០ម៉ែត្រ បង្គោលចម្រឹងចំនួន១១០ដើម ចាក់លែងត្រីចម្រុះទម្ងន់១៥គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ ៕
អត្ថបទ៖ តាតុងសែនជ័យ

