ភ្នំពេញ ៖ យានដ្ឋានជួសជុលរថយន្តមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារទុស្សេខ្សែភ្លើង រងខូចខាត រថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង សម្ភារៈជាង បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ក្រុម២ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យានដ្ឋានខាងលើ សង់ពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ១០ម៉ែត្រx២០ម៉ែត្រ ជួសជុលរថយន្ត រងខូចខាត រថយន្តកូរ៉ូឡារបស់ម្ចាស់មួយគ្រឿង ម៉ូតូមួយគ្រឿង និងសម្ភារៈជាង ជួសជុល គ្រឿងមួយចំនួន ។

តាមជាងរថយន្តបានឱ្យដឹងថា ខណៈដែលគាត់កំពុងដេកសម្រាកនៅខាងមុខ ស្រាប់តែទុស្សេខ្សែភ្លើងហុយឆេះចេញពីបន្ទប់ ខាងក្រោយ ដោយមានកេស ឡាំងច្រើន ភ្លើងឆាបឆេះរាលលឿន ដល់មកខាងមុខ ។

ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង រថយន្តមកពីអង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការក្រុងភ្នំពេញ បាញ់ទឹកពន្លត់ភ្លើង នៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃដដែល និងការពាឆេះរាលដល់ផ្ទះក្បែរខាង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.