គណបក្សប្រជាជន (People’s Party) ដែលជាការកើតឡើងជាថ្មីរបស់គណបក្សឆ្ពោះទៅមុខ (Move Forward Party) របស់លោក ណាត់ថៈផុង រឿងបញ្ញាវុឌ្ឍ កាលពីមុនធ្លាប់បានដាក់ស្នើសេចក្តីព្រាងច្បាប់ ដើម្បីធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹង។

តុលាការថៃមួយបានសម្រេចនៅថ្ងៃសុក្រ (ទី២៤ ខែមេសា) ក្នុងការទទួលយកសំណុំរឿងប្រឆាំងនឹងសមាជិកសភាចំនួន ១០ រូប រួមទាំងមេដឹកនាំនៃគណបក្សប្រឆាំងដ៏ធំបំផុតផងដែរ ពាក់ព័ន្ធនឹងការប៉ុនប៉ងកែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ ប៉ុន្តែតុលាការមិនបានសម្រេចព្យួរតំណែងពួកគេនោះទេ។
សូមបញ្ជាក់ជូនថា គណបក្សប្រជាជន (People’s Party) ដែលដឹកនាំដោយលោក ណាត់ថៈផុង រឿងបញ្ញាវុឌ្ឍ គឺជាបក្សដែលទទួលបានប្រជាប្រិយភាពខ្ពស់ និងឈ្នះបានជាប់ចំណាត់ថ្នាក់លេខ ២ នៅក្នុងការបោះឆ្នោតសកលកាលពីខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។

Share.