ពោធិ៍សាត់ ៖ ប្រទះឃើញប្រេងម្រះព្រៅចំនួន៧ប៊ីដុង ដែលជនល្មើសយកទៅកប់លាក់ទុកក្នុងដី កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចអូរតាតាក ក្នុងភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីពលរដ្ឋដើរឃ្វាលគោ ឆ្លងកាត់ចំណុចខាងលើ ហើយធំក្លិន សង្ស័យរាយការណ៍ទៅសមត្ថកិច្ច ទើបកម្លាំងចម្រុះបានចុះទៅ និងកកាយដី ស្រាប់តែប្រទះឃើញបនរេងម្រះព្រៅភ្នំ ចំនួន៧ប៊ីដុង ដែលជនមិនស្គាល់មុខកប់ដីលាក់ទុក ។

ប្រេងទាំង៧ប៊ីដុង ទម្ងន់៩៦គីឡូក្រាម ក្នុងនោះមាន៣ប៊ីដុង នៅមានគុណភាពល្អ និង៤ប៊ីដុងទៀតមានការបែកធ្លាយខូចខាត ។

បើតាមការសន្និដ្ឋានប្រេងទាំងនេះត្រូវបានជនល្មើស ជញ្ជូនចេញមិនទាន់ ទើបកប់ដីលាក់ទុកសិន លុះពលរដ្ឋឃ្វៀលគោដើរឆ្លងកាត់ធំក្លិន រាយការណ៍ទៅសមត្ថកិច្ច ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ប្រេងម្រះព្រៅប្រភេទនេះត្រូវបានចម្រាញ់ចេញពីដើមម្រះព្រៅភ្នំ ដែលមានសារធាតុសម្រាប់ផលិតគ្រឿងញៀនរហូតដល់ 96-97% ។ រាជរដ្ឋាភិបាលកម្ពុជាបានហាមឃាត់ដាច់ខាតរាល់ការផលិត និងចរាចរណ៍ប្រេងប្រភេទនេះ ដើម្បីទប់ស្កាត់ការផលិតគ្រឿងញៀនខុសច្បាប់ ។

ក្រោយប្រទះឃើញ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី ៕

Share.