ព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ ឈានទៅដល់ការចាប់ខ្លួនជនជាតិចិនចំនួន ០៤នាក់ ពាក់ព័ន្ធអាវុធខុសច្បាប់ និងគ្រឿងញៀន ដោយដកហូតបានកាំភ្លើងខ្លី ០១ដើម និងវត្ថុតាងជាច្រើន នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះអនុវត្តក្រោមការបញ្ជា និងសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត និងអយ្យការ ដោយបង្ក្រាបនៅ៣ទីតាំងផ្សេងគ្នា រួមមានតំបន់កម្សាន្ត សណ្ឋាគារ និងផ្ទះវីឡា។ សមត្ថកិច្ចបានដកហូតអាវុធ គ្រាប់កាំភ្លើង ទូរសព្ទដៃ ឯកសារផ្សេងៗ និងសារធាតុញៀនមួយចំនួនធំ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.