សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីការបរទេសលីទុយអានី ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។



កិច្ចពិភាក្សានេះបានផ្ដោតលើចំណុចសំខាន់ចំនួន២គឺ៖
១-វិស័យសហប្រតិបត្តិការ៖ ភាគីទាំងពីរបានប្ដេជ្ញាជំរុញវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, កសិកម្ម, ទេសចរណ៍, បរិវត្តកម្មឌីជីថល និងការអប់រំ។
២-វិស័យថាមពល (ចំណុចអាទិភាព)៖ លីទុយអានីបានចែករំលែកបទពិសោធន៍លើភាពឯករាជ្យនៃវិស័យថាមពល។
សម្តេចធិបតីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាប្រើប្រាស់ថាមពលស្អាត ៦២% និងគ្រោងបង្កើនឱ្យដល់ ៧០% នៅឆ្នាំ២០៣០។ ប្រទេសទាំងពីរឃើញថាប្រទេសទាំងពីរមានកាលានុវត្តភាពខ្ពស់ក្នុងការសហការស៊ីជម្រៅលើផ្នែកនេះ។
ដំណើរទស្សនកិច្ចនេះនឹងក្លាយជាចលករថ្មីក្នុងការបើកទំព័រជំពូកថ្មីនៃទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងកម្ពុជា និងលីទុយអានី ឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ៕

