កំពត៖ មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតម្នាក់ ឈ្មោះ ទេព សុខផេង ត្រូវបានចៅក្រមសើបសួរ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តកំពត បន្ទាប់ពីពាក់ព័ន្ធករណីប្រើហិង្សា ដោយគប់កែវស្រាទៅលើបុរសម្នាក់ បណ្តាលឲ្យរងរបួសបែកក្បាល។

យោងតាមដីកាបង្គាប់របស់តុលាការ មន្ត្រីនគរបាលរូបនេះ ត្រូវបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីស៊ើបអង្កេត និងស្រាវជ្រាវតាមច្បាប់។  

ករណីនេះ បានបង្កការចាប់អារម្មណ៍ពីសាធារណជន ព្រោះជាប្រព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងមន្ត្រីអនុវត្តច្បាប់ផ្ទាល់ ដែលត្រូវតែមានសីលធម៌ និងការគោរពប្រជាពលរដ្ឋ។

ប្រភពបញ្ជាក់ថា ក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងរៀបចំរបាយការណ៍ ដើម្បីដាក់សំណើទៅថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ពិនិត្យវិធានការវិន័យបន្ថែម រួមទាំងការកាត់ឈ្មោះចេញពីក្របខ័ណ្ឌផងដែរ៕

Share.