ភ្នំពេញ៖ ជនជាតិចិនជាច្រើននាក់ បាននាំគ្នាផ្ទុះការតវ៉ា និងបិទផ្លូវជាបណ្តោះអាសន្ន មុខធនាគារជាតិនៃកម្ពុជា ដើម្បីទាមទារឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដោះស្រាយបញ្ហាលុយជាប់គាំង ពាក់ព័ន្ធនឹងធានាគារ ហួយវ័ន ផេ (Huione Pay និង H Pay)។




ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២៖៣០ នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌសែនសុខ បានចុះទៅដល់ទីតាំងភ្លាមៗ និងសម្របសម្រួលឲ្យក្រុមអ្នកតវ៉ាបើកផ្លូវឡើងវិញ ដើម្បីសម្រួលចរាចរណ៍។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ធ្លាប់បានដកហូតអាជ្ញាបណ្ណរបស់ធានាគារ ហួយវ័ន ផេ (HUIONE PAY PLC. ) តាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយបានបញ្ជាក់ថា ក្រុមហ៊ុនបានបំពេញនីតិវិធីជម្រះបញ្ជី និងបញ្ចប់កាតព្វកិច្ចស្របច្បាប់រួចរាល់។


ជាមួយគ្នានេះ ធនាគារជាតិ ក៏បានក្រើនរំលឹកសាធារណជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះប្រតិបត្តិការទាក់ទងនឹងទ្រព្យសកម្មគ្រីបតូ ព្រោះមកទល់ពេលនេះ មិនទាន់មានគ្រឹះស្ថានណាមួយ ទទួលបានការអនុញ្ញាតផ្លូវការពីធនាគារជាតិកម្ពុជា ក្នុងការផ្តល់សេវាពាក់ព័ន្ធនឹងគ្រីបតូនៅឡើយទេ៕
អត្ថបទ÷សេង សាវី
