ភ្នំពេញ៖ ស្ត្រីជនជាតិវៀតណាមចំនួន ៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចទូរស័ព្ទប្រជាពលរដ្ឋ ដែលទៅដើរលេងកម្សាន្តក្នុងកម្មវិធីនគរសង្រ្កាន្តទួលទំពូង។


ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌចំការមន បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសលួចទូរស័ព្ទដៃ នៅតំបន់កម្មវិធីនគរសង្រ្កាន្ត ផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។


ជនសង្ស័យទាំង៤នាក់ សុទ្ធតែជាស្ត្រីជនជាតិវៀតណាម និងត្រូវបានបញ្ជាក់ថា មិនមានសារធាតុញៀនក្នុងខ្លួនឡើយ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន កាបូបស្ពាយពណ៌ខ្មៅ ១, ទូរស័ព្ទដៃចម្រុះម៉ាកចំនួន ១៧គ្រឿង និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ កំពុងស្ថិតក្រោមចំណាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ÷កណ្តាល

Share.