
នៅថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៦នេះ បណ្ដាញកសិអេកូឡូស៊ី (ALiSEA) សហការជាមួយ សមាជិករួមមាន គម្រោង TETARD នៃអង្គការហ្គេត អង្គការអាគ្រីស៊ុត និងអង្គការ AFD បានដឹកនាំអ្នកសារព័ត៌មានចំនួន ២0 ស្ថាប័ន ចុះទៅបំពេញបេសកម្មប្រមូលសារព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយអំពីការអនុវត្ដកសិអេកូឡូស៊ីនៅក្នុងខេត្តសៀមរាប និងកំពង់ធំ។ បេសកកម្មនេះ ទទួលបានការគាំទ្រថវិកាពីអង្គការ Uni4Coop និង កម្មវិធីលើកកម្ពស់កសិអេកូឡូស៊ី (APP) នៃអង្គការហ្គ្រេត ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែមេសា ឆ្នាំ២០២៦។
ឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន កញ្ញា សុខ ច័ន្ទរស្មី លេខាធិការថ្នាក់ជាតិនៃបណ្ដាញ ALiSEA បានបញ្ជាក់អំពីគោលបំណងសំខាន់ នៃបេសកកម្មនេះរួមមាន៖ ទី១៖ លើកកម្ពស់ការយល់ដឹងអំពីកសិអេកូឡូស៊ី និងអត្ថប្រយោជន៍របស់វាសម្រាប់អ្នកប្រើប្រាស់ អ្នកផលិត និង បរិស្ថាន តាមរយៈការបង្ហាញពីការអនុវត្តកសិអេកូឡូស៊ី គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនៅក្នុង សហគមន៍ និងពង្រឹងការយល់ដឹងរួមលើកសិអេកូឡូស៊ី, ទី២៖ ផ្សារភ្ជាប់អ្នកសារព័ត៌មានទៅកាន់ប្រភពព័ត៌មានដែលអាចទុកចិត្តបានទាក់ទងនឹងការច្នៃប្រឌិតផ្នែក កសិកម្ម និងសុវត្ថិភាពចំណីអាហារ, ទី៣៖ សម្រួលដល់ការចែករំលែកបទពិសោធន៍ និងផ្សារភ្ជាប់អ្នកសារព័ត៌មានជាមួយអ្នកជំនាញ អាជ្ញាធរមូល ដ្ឋាន កសិករ យុវជន និងនិស្សិត, និងទី៤៖ ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងស្រុកឱ្យយល់កាន់តែស៊ីជម្រៅ អំពីកសិអេកូឡូស៕

