ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចេញសេចក្តីបំភ្លឺជុំវិញករណីលោកវរសេនីយឯក ខៀវ សុងច័ន្ទសុធា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងមានការប្រើពាក្យសម្តីមិនសមរម្យ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចជិតភោជនីយដ្ឋាន ឫស្សីស្រស់ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានបង្គាប់ឱ្យមន្ត្រីរូបនេះ ធ្វើរបាយការណ៍ និងចូលបំភ្លឺជូនក្រុមប្រឹក្សាវិន័យ ដើម្បីអនុវត្តតាមនីតិវិធី និងបទវិន័យនគរបាលជាតិកម្ពុជា។

ស្ថាប័ននេះក៏បានបញ្ជាក់ថា តែងអប់រំមន្ត្រីឱ្យគោរពវិន័យ និងជៀសវាងអំពើមិនសមរម្យ ខណៈកំហុសដែលកើតឡើងក្រៅម៉ោងការងារ គឺជាការទទួលខុសត្រូវផ្ទាល់របស់បុគ្គល មិនពាក់ព័ន្ធនឹងអង្គភាពឡើយ៕

Share.