ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ រាជធានីភ្នំពេញ បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ Online Scam មួយកន្លែងស្ថិតក្នុងបុរីជារី ផ្ទះលេខ ០៦J ផ្លូវលេខ៧ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ៣០២៦ ឃាត់ខ្លួនជនជាតិបង់ក្លាដែស ចំនួន១២នាក់ និងដកហូតកុំព្យូទ័រ All-in-One ចំនួន ២៦គ្រឿង, ម៉ូនីទ័រ ១៣គ្រឿង, ធុង CPU ១១គ្រឿង និងលិខិតឆ្លងដែនចំនួន ១៤ក្បាល។




កម្លាំងសមត្ថកិច្ចក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងខាងលើ ដែលធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ ក្នុងរូបភាពក្លែងបន្លំជាក្រុមហ៊ុនលក់កញ្ចប់ទេសចរណ៍ក្លែងក្លាយ ដែលមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងទៀត ។




ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅការិយាល័យស្នងការក្រុងភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕


