បន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បង្រ្កាបការលួចនាំចូលសាច់បង្កក (ស្លាបមាន់បង្កក) ចំនួន ៥២៨ គីឡូក្រាម ពីប្រទេសថៃ មកកម្ពុជា តាមច្រករបៀង ដោយឃាត់បានរថយន្តដឹកជញ្ជូនមួយគ្រឿង ខណៈម្ចាស់រថយន្តរត់គេចខ្លួនបាត់។





ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។
សមត្ថកិច្ចបានស្ទាក់ឃាត់រថយន្តម៉ាក Toyota Camry នៅលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយរកឃើញស្លាបមាន់បង្កកចំនួន ៥២៨ គីឡូក្រាម ដែលដឹកជញ្ជូនខុសច្បាប់ពីប្រទេសថៃ ចូលមកកម្ពុជា។





ក្រោយការបង្ក្រាប វត្ថុតាងសាច់បង្កកទាំងអស់ ត្រូវបានសមត្ថកិច្ចយកទៅដុតបំផ្លាញចោល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ៕
អត្ថបទ÷កណ្តាល
