បាត់ដំបង៖ អ្នកគ្រូបង្រៀនម្នាក់ ខណៈដែលរស់នៅម្នាក់ឯង គ្មានកូនចៅ ជាអកុសល ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះខ្ទេចគ្មានសល់ ពោលរត់ចេញរួចតែខ្លួន កាលពីវេលាម៉ោង១ៈ៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិកន្សៃងបន្ទាយ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

អ្នកគ្រូមានឈ្មោះ ទេពី បង្រៀននៅសាលាបឋមសិក្សា ហ៊ុនសែន មោងឫស្សី រស់នៅផ្ទះកើតហេតុ សង់ពីឈើប្រក់ស័ង្កសី តែម្នាក់ឯង គ្មានកូនចៅឯណារស់នៅជាមួយ។

​អ្នកជិតខាងសម្តែងនូវក្តីអាសូរចំពោះអ្នកគ្រូបង្រៀនច្រើនឆ្នាំមកហើយ សុខភាពក៏ទ្រុឌទ្រោមទៀត ស្រាប់តែជួបគ្រោះអកុសល អគ្គិភ័យឆាបឆេះផ្ទះខ្ទេចទាំងស្រុង ទាំងទ្រព្យសម្បត្តិ។

អត្ថបទ៖ តាតុងសែនជ័យ

Share.