ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ចុះពិនិត្យ និងកាយស្តាសម្អាតព្រែកបាក់ទូក នៅក្នុងភូមិសាស្ត្រសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីពន្លឿនចរន្តទឹកហូររំដោះចេញ បង្កាជន់លិចនារដូវវស្សា។

ការចុះអនុវត្តការងារខាងលើ ដឹកនាំដោយលោក ជិន ប៊ុនរឿន អភិបាល នៃគណអភិបាលខណ្ឌឫស្សីកែវ ដាក់គ្រឿងចក្រស្តា និងកាយសម្អាតព្រែកបាក់ទូក ខណៈដែលស្មៅ ល្បាប់ភក់ពេញ បង្កឱ្យកកស្ទះចរន្តទឹកហូរ និងកែលម្អផ្លូវមាត់ព្រែកប្រវែង៦៥០ម៉ែត្រ។

អាជ្ញាធរអំពាវនាវដល់ពលរដ្ឋ ដែលបានសាងសង់រោង តូប នៅតាមមាត់ព្រែក សូមឱ្យរុះរើចេញ ដើម្បីបង្កលក្ខណៈងាយស្រួល ស្ថាបនាផ្លូវមាត់ព្រែកខាងលើ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.