សប្ដាហ៍ដំបូង នៃពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) ​រដូវកាលឆ្នាំ២០២៦ ក្នុង​ជំនួប​៤គូរ មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីគ្នា​ទៅវិញទៅមក ៤៦គ្រាប់ បញ្ចប់ការប្រកួត​កាល​ពីថ្ងៃអាទិត្យ ទី២៦ ខែមេសាឆ្នាំ២០២៦។

ក្នុង​នោះ​សង្គេត​ឃើញ​ថា ក្រុម​នារីភ្នំពេញ​ក្រោន បាន​យក​ឈ្នះ​លើ​ក្រុម​នារី​ ខេត្តកំពង់​ឆ្នាំ​ ដោយ​លទ្ធផល​យ៉ាង​ច្រើន ៣០ទល់និង១ ខណ:​វិសាខា និង​ព្រះខ័នរាជស្វាយរៀង ក៏​រក​បាន​ ៣ពន្ទុ។

សប្ដាហ៍សប្ដាហ៍ទី១

សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖

  • ទី១ ក្រុមនារីភ្នំពេញក្រោន
  • ទី២ ក្រុមនារីវិសាខា
  • ទី៣ ក្រុមនារីណាហ្គាវើលដ៍
  • ទី៤ ក្រុមនារីព្រះខ័នរាជស្វាយរៀង
  • ទី៥ ក្រុមនារីបឹងកេត
  • ទី៦ ក្រុមនារីខេត្តសៀមរាប
  • ទី៧ ក្រុម​នារី អិកស៍អូ យូណាយធីត
  • ទី៨ មន្ទីរ អយក ខេត្តកំពងឆ្នាំ

គួរបញ្ជាក់ថា ការប្រកួត​ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) ​រដូវកាលឆ្នាំ២០២៦ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី២៥ ខែមេសា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ ការប្រកួត​ប្រកួត​នឹង​ប្រើប្រាស់រូបមន្ត​ប្រកួត​សន្សុំពិន្ទុ ២ជុំ ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់ជាងគេ លេខ១ ប៉ះក្រុម​លេខ៤ ក្រុម​លេខ២ ប៉ះក្រុម​លេខ៣ ក្រុម​ចាញ់​ប៉ះគ្នា​ដណ្ដើម​លេខ៣ ក្រុមឈ្នះ​នឹង​ត្រូវ​ជួប​គ្នាដណ្ដើម​ជើង​ឯក៕

Share.