បន្ទាប់ពីយកជ័យជម្នះទៅលើ Evil Eye Esports ក្នុងលទ្ធផល ២ ទល់នឹង ០ ក្រុម Pro Esports គឺជាក្រុមដំបូងដែលបានកក់កៅអីទៅកាន់វគ្គ Playoffs នៃការប្រកួតពានរង្វាន់ The Mobile Legends: Bang Bang Professional League – Cambodia ឬ MPL Cambodia រដូវកាលទី ១០។

ក្នុងដំណើរឡើងមកកាន់វគ្គ Playoffs មុនគេនេះ ត្រឹមសប្ដាហ៍ទី៣ នៃវគ្គ Regular Season ក្រុមខ្លាំង Pro Esports ដែលឈ្នះ ៦ប្រកួតជាប់គ្នា ស្របពេលក្រុមលេខ២ ក្រុម Valhalla ប្រកួត ៥លើកឈ្នះ ៤ និងចាញ់ ១ ក្រុមជើងឯកឆ្នាំចាស់ CFU Gaming កំពុងឈរលេខ៣ ជាមួយកំណត់ត្រាប្រកួត ៦លើកឈ្នះ ៤ និងចាញ់ ២។
តារាងពិន្ទុ បណ្ដុះអាសន្ន ត្រឹមសប្ដាហ៍ទី៣៖

យ៉ាងណាក្រុមនីមួយៗ ក្រុមខ្លះសល់ ៣ប្រកួត ហើយក្រុមខ្លះសល់ ៤ប្រកួតក្នុងដៃ នៅសប្ដាហ៍ទី៤ និងទី៥ ដែលកំពុងប្រកួតប្រជែងជុំបន្ដផងដែរ។
សមាសភាពក្រុមទាំង ១០ រួមមាន៖
- ក្រុមចំនួន ៦ ដែលក្រុមខ្លាំងនៅក្នុង MPL រដូវកាលទី ៩ មាន៖ FU Gaming (ម្ចាស់ជើងឯកឆ្នាំចាស់), Galaxy Legends, PRO Esports, Team Max, See You Soon, Valhalla។
- ក្រុមចំនួន ២ ដែលមកចូលរួមតាមរយៈការប្រកួតជម្រុះពី MPL KH Open Qualifier មាន៖ Duck Rice Esports, Vigor Apex។
- ក្រុមចំនួន ២ ក្រុមទៀត គឺជាក្រុមជើងឯករបស់ការប្រកួត 3rd Party Tournament របស់យើង ដែលមានដូចជា T. Y Media Academy និង Queen Legends មាន៖ Evil Eye Esports និងក្រុមនារី Queen Phoenix។

សម្រាប់ម្ចាស់ជើងឯកនៃការប្រកួត MPL-KH រដូវកាលទី១០នេះ នឹងមានឈ្នះទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ MLBB Mid Season Cup 2024 ហៅកាត់ MSC ត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ។
រំលឹកថា ដំណើរការប្រកួតប្រកួត MPL-KH អស់ ៩ រដូវកាល រួមមកឃើញថា មានតែ ៤ក្រុមប៉ុណ្ណោះដែលអាចដណ្ដើមបានជើងឯក ដោយក្រុម Impunity KH បាន ១លើក BURN x FLASH បាន ២លើក See You Soon បាន ៣លើក និងក្រុម CFU Gaming បាន ៣លើកជាប់គ្នានៅរដូវកាលចុងក្រោយ៕

