ភ្នំពេញ ៖ ល្បែងសុីសង ពិសេសលកបែងអនឡាញ ឆ្នោត ឡូតូ កើតមានសុះសាយ ពេញមូលដ្ឋានក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឱ្យអសន្តិសុខ សុវត្តិភាពក្នុងមូលដ្ឋាន អាជ្ញាធរ សមត្ថកិច្ច ហាក់បីដូចជាមិនខ្វល់ សង្ស័យត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយមើលទៅ ។

ពលរដ្ឋបានលើកឡើងថា ខណៈដែលកម្លាំងសមត្ថកិច្ចបង្ក្រាបល្បែងសុីសងអនឡាញ
Online Scams ទូទាំងប្រទេសជារៀងរាល់ថ្ងៃ តែមកហើយល្បែងអនឡាញ ឆ្នោត ឡូតូ វិញ បែជាកាន់តែកើតឡើង ក្នុងមូលដ្ឋាន តួយ៉ាង នៅផ្ទះលេខ១៥ ផ្លូវលេខ១៥៦ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ពុំមានអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ ឬមានវិធានការទប់ស្កាត់ឡើយ ។ ល្បែងសុីសង ទាំងនេះជាដើមចម បង្កឱ្យអសន្តិសុខក្នុងមូលដ្ឋាន កើតមានចោរកម្ម ផ្សេងៗ ។

ពលរដ្ឋសំណូមពរផងដែរដល់ អាជ្ញាធរ សមត្ថកិច្ច មេត្តាជួយ មានចំណាត់ការ ល្បែងសុីសងអនឡាញ កំពុងរីកដុះដូចផ្សិត ផ្ទុយទៅនឹង លក្ខណៈសម្បត្តិ៧យ៉ាង របស់ភូមិ ឃុំ មានសុវត្តិភាព ៕
អត្ថបទ៖ តាតុងសែនជ័យ

