បញ្ចប់​សប្ដាហ៍ទី២៩ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ វិសាខា ជាក្រុម​កំពុង​ប្រជែង Bottom 5 មាន​ពិន្ទុ ៤១ លើក្រុម​ Top6 អឹម​អូអាយ កំពង់ដេវ៉ា មាន​ត្រឹម ៣៧ពិន្ទុ។

យ៉ាង​ណាមិញ ព្រះខ័នរាជស្វាយរៀង បន្ត​កាន់កាប់កំពូលតារាង មាន ៦៦ពិន្ទុ បើ​ទោះជាស្មើ​ជាមួយ ណាហ្គាវើលដ៍ តាម​ពី​ក្រោយ​ដោយ ភ្នំពេញ​ក្រោន មាន​គម្លាត ១៦ពិន្ទុ។

តារាងចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី២៩

ពាន​រង្វាន់​លីគកំពូលកម្ពុជា រដូវ​កាលថ្មី​ឆ្នាំ ២០២៥-២៦ ដែល​កំពុង​ដំណើរ​ការ ខណ:កាន់​តែ​ជក់ចិត្ត​ទៀត​នោះ ក្រុម​ទាំង២ នឹង​ត្រូវ​ប៉ះ​គ្នា សម្រាប់​សប្ដាហ៍ទី២៧ ថ្ងៃសៅរ៍ ទី៤ ខែមេសា ខាង​មុន​នេះ នៅកីឡដ្ឋានភ្នំពេញ​ក្រោន ដែល​ជាការប្រកួត​ដ៏​ជក់ចិត្ត សម្រាប់​អ្នក​គាំទ្រ។

ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥​-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

Share.