ពានរង្វាន់ FA Cup ឆ្នាំ ២០២៥-២៦ កម្រិតទី២ នៅប្រទេសអង់គ្លេស បានរកឃើញជើងខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រហើយគឺក្រុមបាល់ទាត់ Man City ប៉ះ Chelsea នៅកីឡដ្ឋាន Wembley Stadium ថ្ងៃទី១៦ ខែឧសភា។


លទ្ធផលវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ FA Cup ឆ្នាំ ២០២៥-២៦៖
- Chelsea ១-០ Leeds United
- Manchester City ២-១ Southampton


ពានរង្វាន់ FA Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៧១ បច្ចុប្បន្នមានអាយុកាល ១៥១ឆ្នាំ ហើយក្រុមដែលឈ្នះពាននេះច្រើនជាងគេគឺ ក្រុមកាំភ្លើងធំ Arsenal សរុប១៤ដង, Man United ១៣ដង ខណ: Chelsea, Liverpool និង Tottenham Hotspur ៨ដងដូចគ្នា៕

