បាត់ដំបង ៖ ក្រុមអ្នកឆក់ត្រីចំនួន៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកសង្កែឃាត់ខ្លួន ដកហូតបានឧបករណ៍ឆក់ចំនួន៨ឈុត កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។




តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រុមអ្នករកត្រីដោយប្រើឧបករណ៍ខុសច្បាប់ (ឧបករណ៍ឆក់) បានលួចធ្វើសកម្មភាពឆក់ត្រីដោយខុសច្បាប់ ដែលនាំឱ្យវិនាសពូជន៍ត្រី ហើយក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ៨នាក់ ម៉ូតូ៨គ្រឿង ឧបករណ៍ឆក់ត្រីចំនួន៨ឈុត ។


ក្រោយឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅអធិការដ្ឋានស្រុក ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

