ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) បានវិលត្រលប់មកវិញហើយ សម្រាប់រដូវកាលឆ្នាំ២០២៦ ខណៈការប្រកួតនៅសប្តាហ៍ទី១ ក៏បានបញ្ចប់រួចរាល់ដែល។

យ៉ាងណាមិញសម្រាប់លីគនារី ឆ្នាំ២០២៦នេះ មានរឿងគួរចាប់អារម្មណ៍ចំពោះអ្នកគាំទ្រ ពិសេសក្រុមធំៗមានការប្រែប្រួលសមាសភាពកីឡាការិនីបរទេសមកចូលរួមពង្រឹងក្រុម ដែលពិតណាស់នឹងធ្វើអោយការប្រកួតកាន់តែមានភាពប្រជែងគ្នាខ្ពស់។
ងាកមកគ្រូបង្វឹកវិញ ក៏មានការប្រែប្រួលផង ដូចនេះ សារព័ត៌មាន សូមបង្ហាញគ្រូបង្គោលរបស់ក្រុមទាំង ៨ ដែលត្រៀមប្រជែងជើងឯកលីគនារីរដូវកាលឆ្នាំ២០២៦នេះ៖
១. ក្លិបបាល់ទាត់បឹងកេត គ្រូបង្គោល លោក លី រ៉ាវី

២. ក្រុមនារី មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង គ្រូបង្គោល លោក ជួន ចរិយា

៣. ក្រុមនារី ភ្នំពេញក្រោន គ្រូបង្គោល អ្នកគ្រូ ម៉ៅ សាវីន

៤. ក្រុមនារី សមាគមក្លឹបបាល់ទាត់សៀមរាប គ្រូបង្គោល លោក ប្រាក់ វុទ្ធី

៥. ក្រុមនារី វិសាខា គ្រូបង្គោល លោក ហុក សុចិត្រា

៦. ក្រុមនារី ព្រះខ័នរាជស្វាយរៀង គ្រូបង្គោល លោក សំ វ៉ាន់ដេត

៧. ក្រុមនារី ណាហ្គាវើលដ៍ គ្រូបង្គោលជនជាតិជប៉ុន លោក យ៉ូតូ គីគូឈី

៨. ក្រុមនារី សមាគមក្លិបបាល់ទាត់ អិកស៍អូ យូណាយធីត គ្រូបង្គោល លោក ស៊ីណា គីម

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគនារីកម្ពុជា Cambodian Women’s League រដូវកាលឆ្នាំ២០២៦ ចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមេសា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ ការប្រកួតនឹងប្រើប្រាស់រូបមន្តប្រកួតសន្សុំពិន្ទុ ២ជុំ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងត្រូ លេខ១ ប៉ះក្រុមលេខ៤ ក្រុមលេខ២ ប៉ះក្រុមលេខ៣ ក្រុមចាញ់ប៉ះគ្នាដណ្ដើមលេខ៣ ក្រុមឈ្នះនឹងត្រូវជួបគ្នាដណ្ដើមជើងឯក៕
