ក្រចេះ៖ ឡដុតធ្យូងចំនួន ៥កន្លែងត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកចិត្របុរី ចុះបង្ក្រាបនិងវាយរុះរើចេញ កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។



តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ សហការជាមួយកម្លាំងស្រុកចិត្របុរី ដោយមានការសម្របសម្រួលពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះចុះទៅបង្ក្រាបឡដុតធ្យូងក្នុងភូមិសាស្ត្រខាងលើ ដែលធ្វើសកម្មភាពដុតធ្យូងយ៉ាងអាណាធិបតេយ្យ។
ក្រោយពីរកឃើញថាមានឡចំនួន ៧កន្លែង កំពុងធ្វើសកម្មភាពដុតធ្យូង កម្លាំងសមត្ថកិច្ចបង្ក្រាបវាយកម្ទេចចោលចំនួន ៥កន្លែង ចំណែក ២កន្លែងទៀតតម្រូវឱ្យម្ចាស់រុះរើចេញដោយខ្លួនឯង៕
អត្ថបទ៖ តាតុងសែនជ័យ

