ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០០:២៥នាទីទាបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅត្រង់ចំណុចមុខអាគារបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភំ្នពេញ។


ជនសង្ស័យពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៣ៈ៥៥នាទីទាបភ្លឺ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើមានឈ្មោះ ជុំ ផល្លា ហៅ តឿ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ។ សម្ភារៈដកហូតរួមមាន ម៉ូតូ ០១គ្រឿងម៉ាក Honda XR ពណ៌ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KB-3616 (បានប្រគល់ជូនជនរងគ្រោះ)។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ ចតុម្មុខ

