
ពានរង្វាន់លីគបាល់ទះវៀតណាម ឆ្នាំ២០២៦ Vietnam National Volleyball Championship 2026 បានបញ្ចប់ជើងទី១ ស្របពេលក្រុមបាល់ទះ Ha Noi ដែលកីឡាករកម្ពុជា គួន ម៉ុម ប្រកបអាជីពនៅទីនោះ ទទួលបានចំណាត់ថ្នាក់លេខ៤ ក្រោយឆ្លងកាត់៧ប្រកួត ឈ្នះ៤ ចាញ់៣ មាន១៣ពិន្ទុ។
នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលក្រុមបាល់ទះ Ha Noi ទទួលបានចំណាត់ថ្នាក់លេខ៤ នៅពានរង្វាន់លីគបាល់ទះវៀតណាម។

យោងតាមការបញ្ជាក់របស់កីឡាករ គួន ម៉ុម មកកាន់សារព័ត៌មានត្រយង ថានៅជើងទី២ ក្រុមបាល់ទះ Ha Noi នឹងមានការផ្លាស់ប្តូរកីឡាករបរទេសបន្ថែមទៀត ដើម្បីពង្រឹងក្រុមឲ្យកាន់តែខ្លាំងជាងមុន។
គួរដឹងឲ្យដឹងផងដែរថាពានរង្វាន់លីគបាល់ទះវៀតណាម ឆ្នាំ២០២៦ Vietnam National Volleyball Championship 2026 ចាប់ផ្តើមប្រកួតដំបូងថ្ងៃទី៦ ខែមេសា ហើយថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦៕

