លោក Shaikh Salman bin Ebrahim Al Khalifa ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានជួបជាមួយប្រធានសមាគមកីឡាបាល់ទាត់កូរ៉េខាងជើង (DPRK FA) លោក Kim IL Guk កាលពីថ្ងៃពុធ ដោយបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហព័ន្ធក្នុងការជំរុញការអភិវឌ្ឍន៍កីឡាបាល់ទាត់នៅក្នុងប្រទេស។

ក្នុងជំនួបនោះ លោក Shaikh Salman បានកោតសរសើរចំពោះការត្រួតត្រាយ ក្នុងវិស័យបាល់ទាត់របស់កូរ៉េខាងជើង ទាំងលើឆាកទ្វីប និងពិភពលោក ស្របពេលថ្មីៗនេះ ក្រុមជម្រើសជាតិកូរ៉េខាងជើង បានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC U20 Women’s Asian Cup Thailand 2026™ កាលពីដើមខែនេះ ដោយបានបញ្ចប់ក្នុងនាមជាជើងឯករង បន្ទាប់ពីចាញ់ជប៉ុន ក្នុងលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។
ក្នុងជំនួបដ៏សំខាន់នៅក្នុងប្រទេសថៃ បានលេចចេញជារូបរាងថ្មីនៃការដណ្តើមបានជើងឯកពានរង្វាន់ FIFA U-17 Women’s World Cup ជាលើកទី៤ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ ជ័យជម្នះនេះបានកំណត់រយៈពេលដ៏គួរឱ្យកត់សម្គាល់ដែលឃើញសមាគមទទួលបានពានរង្វាន់ AFC President’s Recognition Award for Outstanding Achievement កាលពីខែតុលាឆ្នាំមុន នៅឯ AFC Awards Riyadh 2025 ដែលមិនធ្លាប់មានពីមុនមក។ព្រមទាំងដណ្តើមបានជើងឯក FIFA U-20 Women’s World Cup Colombia 2024 និង FIFA U-17 Women’s World Cup Dominican Republic 2024។

ក្នុងស្ថានភាពបច្ចប្បន្ន កូរ៉េខាងជើង បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Women’s Asian Cup Australia 2026™ នាខែមករា ខណៈដែលក្រុម Naegohyang Women’s FC នឹងត្រូវប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទល់និងក្រុម Suwon របស់កូរ៉ខាងត្បូង ក្នុងពានរង្វាន់ AFC Women’s Champions League™ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ។
ប្រធាន AFC រូបនេះ បានសម្តែងការស្ញើចសសើរដលល់សមាគមកីឡាបាល់ទាត់កូរ៉េខាងជើង ដោយសាទរពួកគេថាជាគំរូសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ ប្រធាន AFC បាននិយាយថា “DPR Korea FA គឺជាសញ្ញានៃឧត្តមភាពសម្រាប់ទ្វីបទាំងមូល ហើយភាពជោគជ័យថ្មីៗរបស់ពួកគេពង្រឹងជំហររបស់ពួកគេជាគំរូសកលសម្រាប់ការអភិវឌ្ឍន៍កីឡាបាល់ទាត់របស់ស្ត្រី។ AFC នឹងបន្តគាំទ្រមហិច្ឆតារបស់ពួកគេ ហើយយើងសង្ឃឹមថា នឹងឃើញសមាគមសមាជិកកាន់តែច្រើនឡើង ខិតខំលើកកម្ពស់ស្តង់ដាររបស់ពួកគេនៅក្នុងការប្រកួតវិញ្ញាសានារី” ។

លោក Shaikh Salman ក៏បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់សហព័ន្ធសម្រាប់កំណើនមូលដ្ឋាន និងអភិបាលកិច្ចល្អ ដោយបង្ហាញពីទំនុកចិត្តទាំងស្រុងលើការដឹកនាំរបស់លោកប្រធានាធិបតី Kim ដើម្បីបញ្ឆេះនូវចំណង់ចំណូលចិត្តរបស់ប្រទេសជាតិចំពោះវិស័យកីឡាបាល់ទាត់៕


