បាត់ដំបង÷ បុរសម្នាក់បានស្លាប់ ខណៈបើកបរត្រាក់ទ័រភ្ជួរដីចម្ការផ្ទុះមីនតោននៅរសៀលថ្ងៃនេះ។គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោនខាងលើបានកើតឡើងនៅរសៀលវេលាម៉ោងជាង ៣:០០នាទី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ត្រង់ចំណុចច្រនាប់ទំពូង ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។

ជុំករណីនេះអ្នកយកព័ត៌មានយើងមិនអាចទាក់ទងដើម្បីសុំការបំភ្លឺលម្អិតពីលោក សន និល អធិការនគរបាលស្រុករតន:មណ្ឌលបានទេ។ រីឯសាក្សីនៅទីតាំងគ្រោះថ្នាក់បានបញ្ជាក់បឋមថា÷ ជនរងគ្រោះស្លាប់ជាអ្នកបើកបរមានឈ្មោះហាន ប្រុស ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

មុនកើតហេតុពេលដែលជនរងគ្រោះកំពុងភ្ជួរដីចម្ការដើម្បីប្រមូលផលដំឡូង ក៏តែលាន់លឺសំឡេងផ្ទុះយ៉ាងកក្រើក និងហុយផ្សែងទ្រលោម ថែមទាំងបានឃើញជនរងគ្រោះត្រូវអំបែកគ្រាប់មីនឈាមហូរជោកជំ ដោយសារសភាពរងរបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង៕

អត្ថបទ: ដំបងក្រញូង

Share.