ត្បូងឃ្មុំ ៖ កម្លាំងចម្រុះខេត្តត្បូងឃ្មុំចុះធ្វើរដ្ឋបាលត្រួតពិនិត្យ និងបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនមនុស្ស២១២នាក់ ដកហូតវត្ថុតាងមួយចំនួនទៀត ។

តាមសមត្ថកុច្ចបានឱ្យសឹងថា ប្រតិបត្តិការខាងលើ កម្លាំងចម្រុះខេត្តត្បូងឃ្មុំ រកឃើញទីតាំងមួយ ដែលពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និង២ទីតាំងទៀត មានជនបរទេសរស់នៅប្រមូលផ្ដុំ ដោយក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រមាណ ២១២នាក់ ស្រី៣៩នាក់ ក្នុងនោះមានជនជាតិចិន ១៩២នាក់ ស្រី២៤នាក់ , ជនជាតិមីយ៉ាន់ម៉ា ស្រី៣នាក់ , ជនជាតិវៀតណាម ១០នាក់ ស្រី៧នាក់ និងជនជាតិខ្មែរ ៧នាក់ ស្រី៥នាក់ ។

ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី និងស្រាវជ្រាវបន្តទៀត ៕

Share.