បាត់ដំបង÷ អាជ្ញាធរ និងមន្ត្រីរ់ែ និងថាមពលខេត្តបាត់ដំបង ចុះបិទ និងរុះរើទីតាំងចម្រាញ់រ៉ែមាសមួយកន្លែងក្នុងស្រុកគាស់ក្រឡ ក្រោយរកឃើញដំណើការគ្មានច្បាប់អនុញ្ញាតិ និងជះក្លិនអាក្រក់ដល់ប្រជាពលរដ្ឋ។

មន្ត្រីជំនាញរ៉ែ និងថាមពលខេត្តបាត់ដំបងក្រោយចុះបង្ក្រាបទប់ស្កាត់បានបញ្ជាក់ឲ្យដឹងថា÷ ទីតាំងចម្រាញ់រ៉ែមាសខាងលើជាសិប្បកម្មចម្រាញ់ខ្នាតតូចមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវឡើយឋិតនៅក្នុងភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ម្ចាស់ទីតាំងមានឈ្មោះ សំណាង បានប្រមូលរ៉ែពីកន្លែងផ្សេងៗមកចម្រាញ់នៅលើទីតាំងរោងចម្រាញ់ក្រោយផ្ទះរបស់ខ្លួនរយ:ពេល ៣ ទៅ៤ខែ មកហើយ។

មន្ត្រីខាងលើបន្តថា÷ ការចុះត្រួតពិនិត្យ និងអនុវត្តចំណាត់ការតាមច្បាប់នេះក្រោយបានលេចលឺដំណឹងមិនល្អពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។

មន្ត្រីជំនាញបានតម្រូវឲ្យម្ចាស់ទីតាំងរុះរើរោង ម៉ាស៊ីនចម្រាញ់នានា និងឲ្យឈូសឆាយពង្រាបដីទីកន្លែងចម្រាញ់ចេញភ្លាមៗ ហើយឲ្យម្ចាស់ទីតាំងបញ្ឍប់ការផលិត ឬចម្រាញ់រ៉ែមាសដោយខុសច្បាប់បន្តទៀត ចុងក្រោយបានផាកពិន័យអនុវត្តតាមច្បាប់រ៉ែ និងថាមពលផងដែរ។

អត្ថបទ: ដំបងក្រញូង

Share.