សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) នឹងបញ្ជូនប្រតិភូ និងកីឡាករទៅចូលរួមប្រកួតជើងឯកកីឡាអេឡិចត្រូនិកអាស៊ាន SEA Esports Nations Cup 2026 (SNC 2026) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលការប្រកួតនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី៥ ដល់ ទី៩ ខែឧសភា ឆ្នាំ ២០២៦។

ព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាអេឡិចត្រូនិកអាស៊ាន ឆ្នាំ២០២៦ (SNC 2026) មាន ៥ ប្រភេទកីឡា គឺ Crossfire Legends , PUBG Mobile , Total Football , Teamfight Tactics និង Audition។
ក្នុងនោះសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានសម្រេចបញ្ជូនកីឡា ៣ ប្រភេទ គឺ PUBG Mobile, Total Footballl និង Crossfire: Legends ដែលដឹកនាំដោយឯកឧត្តមអគ្គលេខាធិការ លន់ សាមឌី ជាប្រធានប្រតិភូ និងគ្រូង្វឹក រួមជាមួយកីឡាករ ១១រូប។



គួរបញ្ជាក់ថា នេះជាការប្រកួតកីឡាអេឡិចត្រូនិកជើងឯកអាស៊ាន លើកដំបូង បន្ទាប់ពីសហព័ន្ធកីឡាអេឡិចត្រូនិអាស៊ាន (SEAEF) ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីខែតុលា ឆ្នាំ ២០២៥ ដែលមានលោក Do Viet Hung ជាប្រធាន SEAEF ។
សូមបញ្ជាក់ថា ការប្រកួតនេះមានគោលបំណងផ្តល់ឱ្យកីឡាករ កីឡាការិនីជម្រើសជាតិនៃប្រទេសអាស៊ានទាំង ១១បង្កើនសមត្ថភាព បទពិសោធ និងត្រៀមខ្លួនសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗមានដូចជាកីឡាស៊ីហ្គេម កីឡាទ្វីបអាស៊ី និងកីឡាអន្តរជាតិផ្សេងៗ មានដូចជាកីឡាអូឡាំពិកជាដើម៕


