ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចុះឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងដែលមានយីហោ ភោជនីយដ្ឋាន មហាមេឃ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៥៣ ក្នុងនោះមាន នារី៣៩នាក់ និងបុរស ១៤នាក់ សង្ស័យពាក់ព័ន្ធការជួញដូរមនុស្សនិងអនីតិជន។

ប្រតិបត្តិការនេះធ្វេីឡេីងកាលពីវេលាម៉ោង១២:០០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពេលប្រតិបត្តិការឆ្មក់ចូលបង្ក្រាបបាន កម្លាំងកងរាជអាវុធហត្ថបានធ្វេីឃាត់នារីទាំងអស់ទៅ បញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញដេីម្បីធ្វេីការសាកសួរ និងបន្តតាមនីតិវិធីច្បាប់។

អត្ថបទ៖ ត្រយងតូច

