មណ្ឌលគិរី ៖ បងប្អូនប្រជាកសិករ អ្នកចំការ រស់នៅក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ព្រួយបារម្ភ បន្ទាប់ពីមានហ្វួងដំរីព្រៃ ចូលភូមិកាច់បំបាក់ផ្ទះអ្នកស្រុក បន្តចូលចំការបំផ្លាញផលដំណាំ ថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៦ ផ្អើលពលរដ្ឋនាំគ្នាដេញហើយនៅតែមិនចេញ។

តាមពលរដ្ឋបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ហ្វូងដំរីព្រៃចូលភូមិកាច់បំបាក់ផ្ទះបាក់មួយខ្នង ហើយនៅព្រឹកថ្ងៃទី៣០ បន្ទាប់នេះហ្វូងដំរីបន្តចូលចំការ កាច់បោចផលដំណាំ ផ្អើលពលរដ្ឋនាំគ្នាដេញក៏មិនចេញ រហូតមកដល់ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ហ្វូងដំរីនៅតែចូលលុកលុយក្នុងចំការ ។

ពលរដ្ឋបន្តទៀតថា ពួកគាត់លែងហ៊ានទៅដេកចាំចំការ ដោយសារខ្លាចហ្វូងដំរីអុកឡុក ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.