ព្រះវិហារ ៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿង ដឹកជ្រូកចំនួន១៧០ក្បាល ដែលនាំចូលពីប្រទេសឡាវដោយគ្មានលិខិតអនុញ្ញាតិ ត្រូវបានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ទីរកសិកម្មខេត្តព្រះវិហារចាប់ឃាត់បាន កាលពីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។




តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តកូរ៉េមួយគ្រឿង ដឹកជ្រូក នាំចូលមកពីបនរទេសឡាវ តាមច្រកកំពង់ស្រឡៅ ក្នុងគោលបំណងយកទៅលក់ចែកចាយនៅស្រុករវៀង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។




ក្រោយចាប់បានជ្រូកខាងលើ ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅចត្តាឡីស័កនៃមន្ទីរកសិកម្មខេត្តព្រះវិហារ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ៕
