ភ្នំពេញ៖ ក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក បានរៀបចំពិធីបើកដំណើរការសាកល្បង “BS Express” នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលចែកចាយ និងសាខាស្ទឹងមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស និងដៃគូអាជីវកម្មជាច្រើន។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ សំបូរ សម្ផស្ស និងឯកឧត្តមបណ្ឌិត ងិន បាណាល់ ខណៈតំណាងក្រុមហ៊ុនបានបញ្ជាក់ថា “BS Express” ជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយ ដែលផ្តល់សេវាបញ្ញើអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេស សេវាប្រមូលប្រាក់ជំនួសម្ចាស់អាជីវកម្ម (COD) និងសេវាដឹកជញ្ជូនដល់ទីតាំង។


ក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេសិន & ត្រេឌីង ឯ.ក ដែលបង្កើតឡើងនៅឆ្នាំ២០២៤ កំពុងដំណើរការសេវាកម្មសំខាន់ៗចំនួន៣ រួមមាន BS Logistics, BS Bus Cambodia និង BS Express ដោយផ្តោតលើគុណភាពសេវាកម្ម ភាពជឿទុកចិត្ត និងតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែកើនឡើងនៅវិស័យដឹកជញ្ជូន។

តាមការបញ្ជាក់ ក្រុមហ៊ុន BS Express មានសាខាគ្របដណ្តប់ទូទាំង ២៥ រាជធានី-ខេត្ត ហើយនឹងចាប់ផ្តើមទទួលបញ្ញើអីវ៉ាន់ជាផ្លូវការចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ តទៅ។


តំណាងក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនមានសមត្ថភាពផ្គត់ផ្គង់សេវាដោយមានមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់ និងក្រុមការងារដែលមានបទពិសោធន៍ ដោយមានគោលដៅក្លាយជាក្រុមហ៊ុននាំមុខគេក្នុងវិស័យបញ្ញើអីវ៉ាន់ឆាប់រហ័សនៅកម្ពុជា ក្នុងពេលខាងមុខ។

Share.