លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិក ដាក់ក្ដីរំពឹងខ្ពស់ក្នុងការដណ្ដើមមេដាយ រួមប្រកួតជើងឯកកីឡាអេឡិចត្រូនិកអាស៊ាន SEA Esports Nations Cup 2026 (SNC 2026) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ដឹកនាំដោយឯកឧត្តមអគ្គលេខាធិការ លន់ សាមឌី ជាប្រធានប្រតិភូ និងគ្រូបង្វឹក កីឡាករ ១១ រូប ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា កាលពីល្ងាចថ្ងៃទី៦ ឧសភា បានចេញដំណើរទៅប្រទេសវៀតណាម ដើម្បីចូលរួមប្រកួតជើងឯកកីឡាអេឡិចត្រូនិកអាស៊ាន SEA Nations Cup (SNC) ចាប់ពីថ្ងៃទី៦ ដល់ ទី៩ ខែឧសភា ឆ្នាំ ២០២៦ នៅទីក្រុងហូជីមិញ។
កីឡាករ CHIANG RAYANE ដែលនឹងក្លាយជាអ្នកតំណាងកម្ពុជា នៅក្នុងការប្រកួត Sea Esports Nations Cup សម្រាប់វិញ្ញាសា Total Football

សមាសភាពកីឡាករដែលនឹងតំណាងកម្ពុជាសម្រាប់ការប្រកួត Sea Esports Nations Cup លើវិញ្ញាសា PUBG Mobile (Solo & Duo)

សមាសភាពក្រុមជម្រើសជាតិសម្រាប់វិញ្ញាសា Crossfire: Legends នៅក្នុងការប្រកួត Sea Esports Nations Cup

ព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាអេឡិចត្រូនិកអាស៊ាន ឆ្នាំ២០២៦ (SNC 2026) មាន ៥ ប្រភេទកីឡា គឺ Crossfire Legends , PUBG Mobile , Total Football , Teamfight Tactics និង Audition។
ប្រកួតជើងឯកកីឡាអេឡិចត្រូនិកអាស៊ាន SEA Esports Nations Cup 2026 (SNC 2026) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី៥ ដល់ ទី៩ ខែឧសភា ឆ្នាំ ២០២៦។
គួរបញ្ជាក់ថា នេះជាការប្រកួតកីឡាអេឡិចត្រូនិកជើងឯកអាស៊ាន លើកដំបូង បន្ទាប់ពីសហព័ន្ធកីឡាអេឡិចត្រូនិអាស៊ាន (SEAEF) ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីខែតុលា ឆ្នាំ ២០២៥ ដែលមានលោក Do Viet Hung ជាប្រធាន SEAEF ៕


