បន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។




ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត។ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥:២០ នាទី លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលបន្ទុកការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះបង្ក្រាបក្រោមការសម្របសម្រួលពីតំណាងអយ្យការ។




សមត្ថកិច្ចបានចុះបង្ក្រាបនៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាក់ គឹមប៉ូយ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ។
វត្ថុតាងដកហូតរួមមាន៖ ថ្នាំគ្រាប់ពណ៌ស្វាយ និងបៃតង (សញ្ញា Porsche) សរុប ១៨កញ្ចប់,
ថ្នាំគ្រាប់ពណ៌ត្រាវ (សញ្ញា KUKUBIMA) ចំនួន ១០កញ្ចប់ ម្សៅស (ខេ) ចំនួន ២៥កូនថង់
បារីអេឡិចត្រូនិក ១០ដើម, ជញ្ជីងថ្លឹង ២គ្រឿង
សម្ភារៈសម្រាប់វេចខ្ចប់ និងទូរស័ព្ទដៃ ១គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានយកទៅបន្តសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ÷ប៉ោយប៉ែត
