កំពង់ធំ៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំប្រជុំត្រួតពិនិត្យចំនួនទ័ព-កូន និងស្ថានភាពយោធិន ដែលដល់អាយុចូលសោធននិវត្តន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់។




លោកឧត្តមសេនីយ៍ទោ នាង សុជីវី បានបញ្ជាក់ថា ការត្រួតពិនិត្យនេះមានគោលបំណងវាយតម្លៃសុខភាព សមត្ថភាពបន្តការងារ ប្រវត្តិបម្រើការ និងវិន័យរបស់យោធិន។ ព្រមទាំងរៀបចំផែនការផ្លាស់ប្តូរបុគ្គលិក បណ្តុះបណ្តាលអ្នកជំនួស និងដំណើរការឯកសារសោធននិវត្តន៍ឱ្យបានត្រឹមត្រូវតាមនីតិវិធី។




ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានលើកឡើងថា ការងារនេះមានសារៈសំខាន់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងធានាបន្តសមត្ថភាពកងកម្លាំង។ ក៏មានការផ្ទៀងផ្ទាត់ឯកសារផ្លូវការ ដូចជា ថ្ងៃខែឆ្នាំកំណើត និងសៀវភៅសេវាកម្ម ដើម្បីកំណត់យោធិនដែលដល់អាយុនិវត្តន៍តាមច្បាប់។
អត្ថបទ÷កំពង់ធំ
