ករណីនេះកើតឡើង កាលពីយប់ថ្ងៃទី៤ ខែឧសភា បុរសជនជាតិថៃម្នាក់បានបាត់បង់ប្រាក់ចំនួន ៥៨,០០០បាត (ស្មើនឹង ១,៧៨៣ដុល្លារ) នៅមុខធនាគារមួយក្នុងក្រុងភូកេត បន្ទាប់ពីចាញ់បោកស្ត្រីជនបរទេសម្នាក់ដែលធ្វើលេសមកសុំប្តូរប្រាក់ និងសុំមើលក្រដាសប្រាក់ថៃ។


អំឡុងពេលសន្ទនា ជនសង្ស័យបានឆ្លៀតឱកាសលូកដកយកប្រាក់ពីក្នុងដៃជនរងគ្រោះយ៉ាងស្ទាត់ជំនាញ រួចគេចខ្លួនបាត់។

ករណីនេះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើប្រព័ន្ធសន្តិសុខក្នុងតំបន់ទេសចរណ៍របស់ថៃ ព្រោះល្បិច «សុំមើលលុយ» នេះ បានកើតឡើងដដែលៗជាច្រើនដងនៅទីក្រុងប៉ាតាយ៉ា និងភូកេត ដោយមានជនរងគ្រោះទាំងជនជាតិថៃ និងភ្ញៀវបរទេស (ចិន រុស្ស៊ី អារ៉ាប់)។ មហាជនយល់ថា អាជ្ញាធរថៃហាក់នៅមានធូររលុងក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជនបរទេសទាំងនេះ ដែលធ្វើឱ្យប៉ះពាល់ដល់រូបភាពទេសចរណ៍ និងសុវត្ថិភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ។

