ករណីនេះបានផ្ទះការរិះគន់ជាថ្មី កាលពីថ្ងៃទី៥ ខែឧសភា ស្ថិតនៅវត្តអារុន (Wat Arun) ដែលជាគោលដៅទេសចរណ៍ដ៏ល្បីរបស់ថៃ បានរងការរិះគន់យ៉ាងខ្លាំង ក្រោយមានការបង្ហោះសារថា ក្រុមជាងថតរូបអាជីពនៅទីនោះ បានដេញភ្ញៀវទេសចរផ្សេងៗដែលមិនជួលក្រុមខ្លួនដើម្បីថតរូប ចេញពីចំណុចស្អាតៗ ដើម្បីត្រៀមទុកកន្លែងឱ្យអតិថិជនដែលជួលសេវាកម្មថតរូបរបស់ពួកគេ។

បញ្ហានេះបានឆ្លុះបញ្ចាំងពីការបរាជ័យនៃវិធានការគ្រប់គ្រងរបស់អាជ្ញាធរ និងភាគីវត្ត ដែលកន្លងមកធ្លាប់សន្យាថា នឹងរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ។ មហាជនយល់ថា ទង្វើអាត្មានិយមរបស់ក្រុមអាជីវករទាំងនេះ កំពុងបំផ្លាញរូបភាពទេសចរណ៍របស់ប្រទេសថៃយ៉ាងធ្ងន់ធ្ងរ ជាពិសេសខណៈដែលវត្តអាទុន កំពុងស្ថិតក្នុងបញ្ជីត្រៀមដាក់ជាបេតិកភណ្ឌពិភពលោករបស់ UNESCO។

បច្ចុប្បន្ន គេកំពុងរង់ចាំមើលចំណាត់ការច្បាស់លាស់ពីប៉ូលីសទេសចរណ៍ ដើម្បីបញ្ឈប់វប្បធម៌កាងទីតាំងថតរូប នៅក្នុងតំបន់ប្រវត្តិសាស្ត្រនេះ។

ប្រភព ៖ The Thaiger

Share.