ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបណ្ដេញជនជាតិចិនសរុប ៣៣០នាក់ (ស្រី ៦នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការស្នាក់នៅ-ធ្វើការខុសច្បាប់ ចេញពីប្រទេស។

ប្រតិបត្តិការនេះ បានអនុវត្តនៅយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយសហការជាមួយស្ថានទូតចិន ហើយបានបញ្ជូនតាមយន្តហោះពិសេស តាមអាកាសយានដ្ឋានអន្តរជាតិតេជោ។

អាជ្ញាធរបញ្ជាក់ថា វាជាផ្នែកនៃយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងបន្តតាមដានចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបោកបញ្ឆោត។

អត្ថបទ÷តុលាការ

Share.