គូស្នេហ៍​តារា​ល្បី​លំដាប់​ពិភព​លោក​ដូច​ជា​តួ​ឯក​ស្រី​ «Fifty Shade of Grey» នាង​ Dakota Johnson តារា​សម្ដែង​វ័យ​៣២​ឆ្នាំ​ និង​​តារា​ចម្រៀង​នាំ​មុខ​វង់​តន្ត្រី​​ Coldplay លោក Chris Martin បាន​សេពគប់​គ្នា​យ៉ាង​ស្ងាត់​ៗ​ ចាប់​តាំង​ពី​អ្នក​ទាំង​ពីរ​បើក​បង្ហើប​ឱ្យ​ដឹង​ថា​បាន​សេព​គប់​គ្នា​កាល​ពី​ឆ្នាំ​២០១៧​។​

ថ្វី​ត្បិត​តែ​ហ្វេន​ៗ​មិន​សូវ​ដឹង​រឿង​រ៉ាវ​ស្នេហា​របស់​គូស្នេហ៍​មួយ​គូ​នេះ​ប៉ុន្មាន​ ប៉ុន្តែ​អ្វី​គ្រប់​គ្នា​បាន​ដឹង​គឺ​ Dakota និង Chirs គឺជា​ហ្វេន​គាំទ្រ​ភាពយន្ត​ភាគ​កូរ៉េ​ល្បីល្បាញ​ «Squid Game» ដែល​ជា​ភាពយន្ត​ភាគ​ជា​ស៊េរី​ផលិត​ដោយ​ Netflix ហើយ​ក៏​ជា​ភាពយន្ត​ដែល​មាន​ចំនួន​ចូល​ទស្សនា​ជាង​១១១​កលាន​ដង យក​ឈ្នះ​ជើង​ឯក​ចាស់​ Bridgerton បាន​សម្រេច​។

Dakota បាន​បង្ហើប​ឱ្យ​ដឹង​ពី​ហេតុផល​ដែល​ខ្លួន​ចូលចិត្ត​ទស្សនា​ភាពយន្ត​ Squid Game តាម​រយៈ​សារព័ត៌មាន​ The Hollywood Reporter យ៉ាង​ដូច្នេះ​ «រឿង​នេះ​មើល​ហើយ​តាន​តឹង​ខ្លាំង​ណាស់​ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​ទស្សនា​ច្របូកច្របល់​ ព្រោះ​មាន​ពេល​​ខ្លះ​គឺ​ពោរពេញ​ទៅ​ស្នាម​ញញឹម​និង​រីករាយ​ ប៉ុន្តែ​ក្រោយ​ពី​នោះ​ សុខៗ​ស្រាប់​តែ​ក្លាយ​ជា​រឿង​ដ៏​គួរ​ឱ្យ​ខ្លាច​ទៅវិញ​ ហើយ​នេះ​គឺជា​ល្បោយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុង​រឿង​នេះ​» 

នៅ​ក្នុង​នោះ​ Dakota ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ពីជីវិត​ឯកជន​របស់​ខ្លួន​ថា​ អ្នក​នាង​បាន​ប្រើប្រាស់​ជីវិត​ផ្ទាល់​ខ្លួន​ច្រើន​រស់​នៅ​ជាមួយ​នឹង​ Chris ក្នុង​​អំឡុងពេល​រាត​ត្បាត​ជំងឺ​កូវីដ-១៩ កន្លង​មក​ សម្ព័ន្ធ​ភាព​អ្នក​ទាំងពីរ​ដំណើរ​ការ​ទៅ​ដោយ​រលូន​ចាប់​តាំង​ពី​អ្នក​ទាំងពីរ​ផ្លាស់ប្ដូរ​មក​រស់​នៅ​ក្រោម​ដំបូល​តែ​មួយ​កាល​ពី​ឆ្នាំ​២០២០​មក​ម្ល៉េះ​ ដោយ Chris បាន​ទិញ Apartment ដ៏ទំនើប​មួយ​តម្លៃ​ ១២,៥លាន​ដុល្លារ។

ប្រភព​មួយ​ឱ្យ​សារព័ត៌មាន​ The People បាន​ដឹង​ថា​អ្នក​ទាំង​ពីរ​មាន​ក្ដី​សុខ​ណាស់​ក្នុង​ការ​ប្រើប្រាស់​ជីវិត​រស់​នៅ​ជាមួយ​គ្នា​ព្រោះ​ទាំង​ Dakota និង​ Chris ម្នាក់ៗ​ចូលចិត្ត​សមុទ្រ​និង​ចូល​ចិត្ត​កម្សាន្ត​នៅ​ខាង​ក្រៅ​ដូច​គ្នា​៕

Telegram-Troryorng
Share.