បន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ និងធ្វើការតាមដាន។

ជនសង្ស័យឈ្មោះ ហាក់ គឹមប៉ូយ អាយុ ៣៦ឆ្នាំ ត្រូវបានឃាត់ខ្លួនជាមួយវត្ថុតាងរួមមានថ្នាំញៀនជាច្រើនកញ្ចប់ ម្សៅសថា “ខេ” បារីអេឡិចត្រូនិក ជញ្ជីងថ្លឹង និងសម្ភារៈពាក់ព័ន្ធផ្សេងៗ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។

អត្ថបទ៖ កណ្តាល

Share.