បាត់ដំបង៖ កម្លាំងនគរបាលក្រុងបាត់ដំបង បានបង្រ្កាបក្រុមក្មេងទំនើងចំនួន ២ក្រុម ដែលបង្កហិង្សាដាក់គ្នា នៅចំណុចភ្លើងស្តុបបាណន់ ដោយឃាត់ខ្លួនសរុប ៨នាក់។

ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម មុនសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។


តាមការសាកសួរ ជនសង្ស័យទាំងពីរក្រុមបានសារភាពថា បានប្រើកាំបិត និងដុំថ្មវាយប្រហារគ្នា ដោយសារមានទំនាស់ពីមុន។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាំបិត ៣ដើម និងម៉ូតូ ៣គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។

អត្ថបទ÷កណ្តាល

Share.