កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសជាផ្លូវការនូវការបិទបញ្ចប់ប្រតិបត្តិការយោធាដែលមានឈ្មោះថា «Operation Epic Fury» ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីសម្រេចបាននូវកម្មវត្ថុដែលបានកំណត់។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវការព្រមានធ្ងន់ៗចំនួន ២ ចំណុចរួមមាន ៖ ការត្រៀមលក្ខណៈយោធា បើទោះបីជាប្រតិបត្តិការវាយលុកត្រូវបានបញ្ចប់ ប៉ុន្តែកងកម្លាំងអាមេរិកនៅតែបន្តស្ថិតក្នុងស្ថានភាពត្រៀមប្រយុទ្ធជាស្រេច ប្រសិនបើមានការបញ្ជាផ្ទាល់ពីប្រធានាធិបតី ដូណាល់ ត្រាំ ខណៈចំណុចមួយទៀតគឺ ការឆ្លើយតបចំពោះការគំរាមកំហែង ដោតអាមេរិកព្រមានថា នឹងប្រើកម្លាំងយោធាវាយបកយ៉ាងចាស់ដៃបំផុត ប្រសិនបើមានការវាយប្រហារណាមួយកើតឡើងលើកប៉ាល់ពាណិជ្ជកម្មក្នុងតំបន់ច្រកសមុទ្រ Hormuz។

ជារួម បើទោះបីជាសហរដ្ឋអាមេរិកបង្ហាញបំណងចង់បានសន្តិភាព និងកិច្ចព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការវាយប្រហារណាមួយពីសំណាក់អ៊ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងការសងសឹកកម្រិត “មហន្តរាយ” ពីយោធាអាមេរិក។

