ភ្នំពេញ ៖ នាយប៉ុស្តិ៍រដ្ឋបាលម្នាក់ និងមន្ត្រីម្នាក់ទៀតរងរបួស ក្នុងប្រតិបត្តិការចុះទៅឃាត់ជនជាតិចិនម្នាក់ បង្កអុកឡុកក្នុងម៉ាត ហើយត្រូវបានជនជាតិចិនរូបនោះខាំដៃប៉ូលិស កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅក្នុង Mart Smile ជិតស្ពានអាកាសក្បាលថ្នល់ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនសង្ស័យជាជនជាតិចិន មិនដឹងថាមានបញ្ហាអ្វី បែជាចូលទៅអុកឡុកក្នយងម៉ាត ទាញយកដបស្រាគប់លើបុគ្គលិកហាង ហើយវាយបំផ្លិចបំផ្លាញអុីវ៉ាន់ខូចខាតអស់មួយចំនួន ឃើញសភាពមិនស្រួល ខាងម៉ាតស្នើសុំការអន្តរាគមន៍ពីសមត្ថកិច្ចឱ្យ ។

ប្រភពបន្តទៀតថា ភ្លាមៗត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ កម្លាំងអាវុធហត្ថ ចុះទៅដល់កន្លែងកើតហេតុ ដលម្បីទប់ស្កាត់ស្ថានការណ៍ ហើយគ្រាដែលនាយប៉ុស្តិ៍រដ្ឋបាលហក់ចូលចាប់ឃាត់ ជាមួយមន្ត្រីនគរបាលម្នាក់ទៀត ភ្លាត់ស្នៀតត្រូវបានជនជាតិចិនរូបនោះ ខាំដៃបណ្តាលឱ្យរងរបួស ទាំង២នាក់ កាន់តែផ្អើល កម្លាំងសមត្ថកិច្ចនគរបាល និងកម្លាំងអាវុធហត្ថ ចាប់ទាល់តែបាន ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យបាន នាំយកទៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.