កំពត ៖ ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងទទួលរងបាក់រលំ និងរបើកដំបូល ស្ថិតនៅភូមិរំពើន ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដោយសារគ្រោះធម្មជាតិ ភ្លៀង ខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ច ស្រុក ឃុំ ចុះអន្តរាគមន៍ ជួយរុះរើ គំនរបាក់បែក ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅភូមិសាស្ត្រខាងលើកើតមានគ្រោះធម្មជាតិ ភ្លៀង ខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ បណ្តាលឱ្យផ្ទះពលរដ្ឋចំនួន៩ខ្នងរងខូចខាត ដួលរលំ របើកដំបូល ។

ក្រោយពីបានករណីគ្រោះធម្មជាតិ កម្លាំងសមត្ថកិច្ច ដោយមានការយកចិត្តទុក និងចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងអធិការដ្ឋានស្រុក កម្លាំងប៉ុស្តិ៍ កម្លាំងអាជ្ញាធរ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ បានជុះជួយរុះរើគំនរបាក់បែក ៕


