ក្រុមខ្លាំងពីបារាំង Paris Saint-Germain ទម្លាក់ក្រុមមកពីអាល្លឺម៉ង់ Bayern Munich ឡើងទៅជួប Arsenal ការពារតំណែងជើងឯក ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២៥-២៦។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
- សរុបទាំង ២ជើង៖ PSG ៦-៥ Bayern Munich
- សរុបទាំង ២ជើង៖ Arsenal ២-១ Atlético Madrid

ដូចនេះក្រុមខ្លាំងពីបារាំង Paris Saint-Germain នឹងត្រូវជួបកាំភ្លើងធំ Arsenal ដែលជាក្រុមខកខាន២០ឆ្នាំ ឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រនេះ ពោលគឺតាំងពីឆ្នាំ ២០០៦ ដោយការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីយប់។
ពានរង្វាន់ UEFA Champions League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៥ដងទាំងលើកនេះ ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណ:ក្រុមជើងឆ្នាំចាស់គឺ PSG ឈ្នះលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៕



