ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ក្រោយធ្វើសកម្មភាពជិះម៉ូតូបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៣៖៣០នាទី រំលងអធ្រាត្រ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីមានការផ្សព្វផ្សាយវីដេអូសកម្មភាពរបស់ក្រុមនេះតាមបណ្ដាញសង្គម។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនើងខាងលើ បានជិះម៉ូតូចំនួន២គ្រឿង បង្កភាពអនាធិបតេយ្យនៅចំណុចស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

ជនដែលត្រូវឃាត់ខ្លួនរួមមាន៖១- សឹម ច័ន្ទរតន៍ ភេទប្រុស កើតឆ្នាំ២០០៨២- ថន ច័ន្ទដារ៉ា ភេទប្រុស កើតឆ្នាំ២០០៨៣- កឹម គន្ធី ភេទស្រី កើតឆ្នាំ២០០៨៤- ជា មករា ភេទប្រុស កើតឆ្នាំ២០០៨។បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ÷កណ្តាល

Share.