ក្រចេះ ៖ កម្លាំងអាជ្ញាធរក្រុងក្រចេះ រួមជាមួយកម្លាំងស្នងការខេត្ត ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជុំវិញផ្សារសាមគ្គី នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ ខណៈដែលនៅមានបងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរមួយចំនួនដាក់តាំងរបស់បរ លក់ដូរមកលើចំណីផ្លូវសាធារណៈ ធ្វើឱ្យបាត់របៀបរៀបរយ ក្នុងទីក្រុង ។




តាមអាជ្ញាធរបានឱ្យដឹងថា ជុំវិញផ្សារសាមគ្គីក្រុងក្រចេះ តែងតែមានបងប្អូនអ្នកលក់ដូរមួយគាត់ដាក់តាំងរបស់របរ លក់ដូរមកលើចំណីផ្លូវ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ រហូតដល់ប៉ះពាល់បរិស្ថានផងដែរ តែទោះជាយ៉ាងណាក្តី អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ចុះធ្វើរដ្ឋបាល រៀបចំសណ្តាប់ធ្នាប់ជារឿយៗ ដើម្បីឱ្យដងផ្លូវជុំវិញផ្សារ ក្នុងក្រុង ឱ្យមានរបៀ រៀបរយប្រសើរ ។




អាជ្ញាធរ សមត្ថកិច្ច អំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ កុំយកចំណីផ្លូវ ចិញ្ចើមផ្លូវសាធារណៈ ធ្វើជាទីកន្លែងលក់ដូរ បម្រើប្រយោជន៍ផ្ទាល់ខ្លួន យើងរួមគ្នា រក្សាអនាម័យ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដើម្បីសោភ័ណ្ឌភាពទីក្រុង ជាប្រយោជន៍រួមទាំងអស់គ្នា ៕
អត្ថបទ៖ តាតុងសែនជ័យ

